ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីក្រុង ដើម្បីនាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ July 27, 2023