រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការរង បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ ស៊ី វុទ្ធី មេបញ្ជាការរង កងអនុសេនាធំទី១ កងវរសេនាតូចការពារព្រំដែនគោកលេខ៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ

លោកវរសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ ស៊ី វុទ្ធី មេបញ្ជាការរង កងអនុសេនាធំទី១ កងវរសេនាតូចការពារព្រំដែនគោកលេខ៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ។

(កោះកុង) ថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៣ លោកវសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ បានដឹកនាំក្រុមការងាររៀបចំបុណ្យសពរបស់​តំបន់ប្រតិបត្តិការសឹករងកោះកុង ចុះទៅសហការជាមួយអង្គភាពវរសេនាតូចលេខ៣ ដើម្បីរៀបចំបុណ្យសពជូនលោកអនុសេនីយ៍ទោ ស៊ី វុទ្ធី បានសមរម្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព (ចំណុចច្រកគិរីវង្ស) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរលោកវរសេនីយ៍ឯក តំណាងលោកមេបញ្ជាការកងឯកភាព បានអញ្ជើញជាអធិបតីបំពាក់ឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ជាកិច្ចបច្ចាមរណៈជូនដល់សពលោកអនុសេនីយ៍ទោ ស៊ី វុទ្ធី និងប្រគល់ថវិកាសមាគមមិត្តជួយមិត្តចំនួន ៤លានរៀល និងថវិកាចូលរួមពីយោធិន ក្នុងអង្គភាព​និងសប្បុរសជន សរុបចំនួន ២.៩៦៥.០០០ រៀលប្រគល់ ជូនភរិយានៃសព ឆ្លៀតយកពេលវេលាដ៏សោកសង្រេងនេះលោកមេបញ្ជាការរងបានពាំនាំនូវការផ្តាំផ្ញើរបស់លោកមេបញ្ជាការជូនចំពោះគ្រួសារនៃសព និងចូលរួមចែករំលែកមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យបំផុតចំពោះគ្រួសារសព និងសម្តែងនូវការសោកស្តាយក្នុងនាមមេបញ្ជាការកងឯកភាពចំពោះការបាត់បង់នាយទាហានដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិ។

លោកវរសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ក៏បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ស៊ី វុទ្ធី ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង