រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុិន ភ័ណ្ឌ អភិបាលនៃគណៈអភិបាលរងស្រុកបូទុមសាគរ តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ចូលរួមអមដំណើរ លោកជំទាវ សាំង សូរធូកា អភិបាល និងជានាយិកាក្រុមហ៊ុន CLY Apartment Co.,Ltd បានចូលរួមពិធីខួងអណ្តូងស្នប់ធំចំនួន១ នៅក្នុងភូមិ ធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ សម្រាប់ប្រើប្រាស់ជាសាធារណៈ

លោកស្រី អុិន ភ័ណ្ឌ អភិបាលនៃគណៈអភិបាលរងស្រុកបូទុមសាគរ តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ចូលរួមអមដំណើរ លោកជំទាវ សាំង សូរធូកា អភិបាល និងជានាយិកាក្រុមហ៊ុន CLY Apartment Co.,Ltd បានចូលរួមពិធីខួងអណ្តូងស្នប់ធំចំនួន១ នៅក្នុងភូមិ ធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ សម្រាប់ប្រើប្រាស់ជាសាធារណៈ។ និងប្រគល់អណ្តូងស្នប់ធំចំនួន១ នៅក្នុងភូមិ កណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ។

អណ្តូងនេះផងដែរ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តាមរយៈលោកជំទាវ សាំង សូរធូកា អភិបាល និងជានាយិកាក្រុមហ៊ុនCLY Apartment Co.,Ltd ភរិយា ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តោល។

ប្រភព: រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣

កក្កដា 7, 2023

អត្ថបទទាក់ទង