ព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញគណ:អធិបតីកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់ក្រុមប្រឹក្សាឃុំ និងសហគមន៍អោយយល់ដឹងអំពីជំងឺថ្មី (កូវីត១៩) និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវដែលមកលេងនៅកន្លែងទេសចរណ៍ ត្រូវតែអនាម័យលាងដៃជាមួយទឹកអាល់កុលឬសាប៊ូ អោយបានញឹកញាប់ ជាពិសេសត្រូវរាយការណ៍ជាប្រចាំអំពីចំនួនភ្ញៀវបរទេសមកលេងនៅកន្លែងទេសចរណ៍ ។ នៅសាលប្រជុំសាលាឃុំពាមក្រសោប ។