សូមជូនដំណឹងដល់សាធារណជនព្រមទាំងគ្រប់មន្ទីរ អង្គភាព និងសា្ថប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ទាំងអស់ដែលស្ថិតនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឲ្យបានជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង នឹងរៀបចំពិធីបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅវត្តឧទ័យ្យារាម (ហៅវត្តជ្រោយប្រស់) ។