រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនទីប្រើប្រាស់ផែនដី

ស្រុកកោះកុង ៖ នៅថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ក្នុងភូមិត្រពាំងរូង ភូមិដីទំនាប ភូមិព្រែកអង្គុញ និងភូមិកោះកុងក្នុង នៃដែនដីរដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំត្រពាំងរូង។

ទន្ទឹមជាមួយគ្នានោះ លោកអភិបាលរង និងអាជ្ញាធរភូមិ-ឃុំ បានពិភាក្សាគ្នាលើកិច្ចការងាររៀបចំនូវចំណីព្រែក និងចំណីផ្លូវឱ្យត្រឹមត្រូវសមស្របតាមច្បាប់កំណត់ និងតម្រូវឱ្យមានការរៀបចំផ្សារ បេនឡាន និងសួនសាធារណៈ នៅក្នុងភូមិនីមួយៗ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

កិច្ចប្រជុំនេះ មានការចូលរួមពីការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ការិយាល័យនីតកម្ម និងសម្របសម្រួលវិវាទមូលដ្ឋានស្រុក ដែលជាក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំត្រពាំងរូង មេភូមិទាំង៤។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង