/ / /

ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង ចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ អ្នកកំដរ​ ឬក្រុមគ្រួសារ​ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែមិថុនា ឆ្នាំ​២០២៣​ ។

នៅរសៀលថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ ។
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង ដែលដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បានចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ អ្នកកំដរ​ ឬក្រុមគ្រួសារ​ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែមិថុនា ឆ្នាំ​២០២៣​ ។
ការចូលរួបញ្ចេញមតិយោបល់​ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ​ ចំណុច​ខ្វះ​ខាត​ បញ្ហាប្រឈម​ និងសំណូមពរផ្សេងៗ ដេីម្បីយកមកវិភាគ ដោះស្រាយ កែលម្អរ និងអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង​ ។

សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងដាក់ចូលប្រអប់សំបុត្រដែលដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។

ថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​