រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការអប់រំសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើការអប់រំសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសារស្តីអំពី <ឥរិយាបថដែលអាចជួយស្ត្រីបន្ថយការឈឺចាប់ក្នុងពេលឈឺពោះសម្រាលកូន> ។
ក្រៅពីការថែទាំ-ព្យាបាល គ្រប់ផ្នែកនៅក្នុងមន្ទីរពេទ្យតែងតែធ្វើការអប់រំសុខភាពជាប្រចាំដល់អ្នកជំងឺ និងក្រុមគ្រួសារឱ្យយល់ដឹងអំពីការបង្ការជំងឺ ការថែទាំ ព្យាបាលបឋមដែលនេះគឺជាចំណុចដ៏សំខាន់ ដើម្បីឱ្យពួកគាត់យល់ដឹងអំវិធីបង្ការជំងឺនិងរោគសញ្ញាជំងឺមួយចំនួន ព្រមទាំងយល់ដឹងពីវិធីមួយចំនួនក្នុងការថែទាំ ព្យាបាលបឋមនៅផ្ទះ និងមកទទួលសេវាការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេលវេលា ដែលនេះជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយអត្រាជំងឺ និងអត្រាឈានទៅរកភាពធ្ងន់នៃជំងឺ ដូចពាក្យស្លោកមួយបានពោលថា" ការពារប្រសើរជាងព្យាល" ស្របទៅតាមបេសកកម្មរបស់មន្ទីរពេទ្យ។

អត្ថបទទាក់ទង