លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចកី្តសម្រេចស្តីពីការបង្កើតក្រុមការងារចុះពិនិត្យនិងវាយតម្លៃអំពីមូលដ្ឋានអាជីវកម្ម និងផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ(ប៉ាណូអចល័ត) សេវារដ្ឋបាល នៃវិស័យ វប្បធម៌ និងវិចិត្រសិល្បៈ ក្នុងស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពីគណ:អភិបាល លោក នាយករដ្ឋបាល លោកលោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
—————————
ថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
June 28, 2023
វេលាម៉ោង ១០:៣០ នាទីព្រឹក








