លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបទុមសាគរបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែលមានរបៀបវារៈដូចខាងក្រោម:
១.-ផ្សព្វផ្សាយសេចកី្តសម្រេចស្តីពីការបង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍ធ្វើជាសេនាធិការជូនលេខាធិការដ្ឋាន នៃគណៈបញ្ជាការសនិ្តសុខអចិន្ត្រៃយ៍ស្រុកបូទុមសាគរ សម្រាប់ការបោះឆ្នោត
២.-ផ្សព្វផ្សាយការសេចក្តីសម្រេចស្តីពីបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការសនិ្តសុខអចិន្រ្តយ៍ ស្រុកបូទុមសាគរ សម្រាប់ការបោះឆ្នោត សម្រាប់ឆ្នាំ២០២៣
៣-ផ្សពផ្សាយសេចកី្តសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ស្រុក
៤.-ផ្សេងៗ
ដោយមានការចូលរួមពី គណៈអភិបាលស្រុក មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករដ្ឋបាល លោកប្រធានការិយាល័យ លោកមេឃុំទាំងបួន និងអង្គភាពពាក់ព័ន្ធ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
—————————
ថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
June 28, 2023
វេលាម៉ោង ០៨:៣០ នាទីព្រឹក











