រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តរបស់រដ្ឋបាលស្រុក ប្រចាំខែមិថុនា ឆ្នាំ២០២៣
៤.ពិនិត្យ សេចក្ដីព្រាងរដ្ឋបាលស្រុកប្រចាំឆមាសទី១ ឆ្នាំ២០២៣
៥.ពិនិត្យ សេចក្ដីព្រាង ស្ដីពីការកំណត់ប្រធានបទ ទីកន្លែង កាលបរិច្ឆេទ សមាសភាពចូលរួម និងផែនការចំណាយសម្រាប់ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៣
៦.ពិនិត្យ សេចក្ដីព្រាងដីកា ស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងកិច្ចប្រជុំរយ:ពេល១២ខែ ឆ្នាំទី៥ បន្ទាប់ពីកិច្ចប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៧.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលសាលាស្រុកមណ្ឌលសីមា ប្រចាំខែ មេសា-ឧសភា-មិថុនា ឆ្នាំ២០២៣
៨.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង