/ / /

លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកស្រី គឿន គៀន អាយុ២៣ ឆ្នាំ ដែលសម្រាលកូនមិនគ្រប់ខែ ដែលកំពុងសម្រាកនៅមណ្ឌលសុខភាពអណ្តូងទឹក ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកស្រី គឿន គៀន អាយុ២៣ ឆ្នាំ ដែលសម្រាលកូនមិនគ្រប់ខែ ដែលកំពុងសម្រាកនៅមណ្ឌលសុខភាពអណ្តូងទឹក ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

     ក្នុងឱកាសនោះ  លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាកពិសេសចាស់ជរា  ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម” ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

         ជាមួយគ្នានោះដែលអនុសាខាបានពាំនាំថវិការបស់លោកប្រធានផ្ទាល់ ចំនួន ២០០,០០០រៀល

ប្រភពៈ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ

=======================

ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃសីល

មិថុនា 25, 2023

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    16/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រីចំនួន ២រូប ចូលរួមជាមួយក្រុមការងាររបស់អង្គការ អ៊ិកស៊ីជ វេលវ៉ាយដ៍ ចុះផ្ដល់ការត្រួតពិនិត្យ វាយតម្លៃ ផ្តល់សេវាការជួសជុលអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយ

  • មន្ទីរបរិស្ថាន/
    16/06/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពី «ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ» នៅសាលប្រជុំ «ម៉ុក ម៉ារ៉េត» នៃទីស្ដីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកថ្មបាំង/
    16/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយអង្គការ របស់គម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល បើកកិច្ចប្រជុំស្ដីអំពីការផ្សព្វផ្សាយអំពីការរៀបចំគម្រោងក្នុងការសាកល្បងចាយថវិកាចំនួន ១ ០០០ដុល្លារ នៅក្នុងភូមិកោះ ឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    16/06/2026

    ក្រុមការងារអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ (Exceed world-wide) សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរសង្គ្មមកិច្ចខេត្តកោះកុង ផ្ដល់សេវា ពិនិត្យ វាយតម្លៃ និងសេវាជួសជុលអវៈយវៈសប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាដល់ជន មានពិការភាព ឬអសមត្ថភាពក្នុងការធ្វើចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឥតគិតថ្លៃ។

  • មន្ទីរទេសចរណ៍/
    16/06/2026

    លោក ឈៀង វិច្ឆ័យ ប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំបច្ចេកទេសលើការកែសម្រួល ឯកសារបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើកចុងក្រោយ លើមុខជំនាញ ចុងភៅ គេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជាភាសាខ្មែរ និងអង់គ្លេស

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ខ្លឹម យ៉ុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣