/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។
«ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
ក្នុងឱកាសដ៏មហានក្ខត្តឬក្ស ដ៏វិសេសវិសាលថ្លៃថ្លាបំផុត ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ស្វាមីភ័ក្ត និងកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
លោកជំទាវអភិបាលខេត្ត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់បាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/10/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និង លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ

  • រដ្ឋបាលស្រុកថ្មបាំង/
    01/10/2026

    លោក ប្រុក សុខវិសាល អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង បានដឹកនាំមន្រ្តីការិយាល័យ ចូលរួមសហការជាមួយ រដ្ឋបាលឃុំជំនាប់ អញ្ជើញចុះពិនិត្យទីតាំងដីមួយកន្លែងកំពុងរៀបចំកាយគ្រឹះសំណង់

  • រដ្ឋបាលស្រុកថ្មបាំង/
    01/10/2026

    លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងលោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម”

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/10/2026

    លោក សៀង សុទ្ធមង្គល  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជា អធិបតី ការបណ្តុះបណ្តាលស្តីពីការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/10/2026

    លោកស្រី អិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សា ជាប្រធាន គ ក ស កស្រុកបូទុមសាគរ លោកស្រី អិន សុភី អភិបាលរងស្រុក ជាអនុប្រធាន គ.ក.ស.ក បានដឹកនាំ សមាជិក គ.ក.ស.ក និង គ.ក.ន.ក បានចុះសួរសុខទុក្ខ លោកស្រី​មឿន​ សាក់លាប អាយុ ៣៩ឆ្នាំ ដែលជីវភាពទីទាល់ក្រ ហើយ​ កំពង់មានផ្ទៃពោះរស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី ៥ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវត្តអម្ភទិយារាម (ហៅ វត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង