លោក ប្រុក សុខវិសាល អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង បានដឹកនាំមន្រ្តីការិយាល័យ ចូលរួមសហការជាមួយ រដ្ឋបាលឃុំជំនាប់ អញ្ជើញចុះពិនិត្យទីតាំងដីមួយកន្លែងកំពុងរៀបចំកាយគ្រឹះសំណង់របស់ឈ្មោះ ហែម សៀងហេង ភេទស្រី អាយុ ៣៦ឆ្នាំ ប៉ុន្តែពុំទាន់មានលិខិតអនុញ្ញាតិឱ្យសាងសង់នៅឡើយទេ (កំពុងរៀបចំស្នើសុំអនុញ្ញាតិ) ស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦




