ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក អុឹង គី ជំទប់ទី១ឃុំតំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្តីពី ប័ណ្ណដាក់ពិន្ទុជាមួយអ្នកផ្ដល់សេវា និងអ្នកទទួលសេវា សមាសភាពចូលរួម៖ លោក ខៀវ ជីវនរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកោះកុង និងលោក ម៉ម វិច្ឆិកា មន្ត្រីសម្របសម្រួលរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព HEAD សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំអាជ្ញាធរភូមិ ប្រធានសហគមន៍ ក្រុមលោកគ្រូអ្នកគ្រូទាំង៣ភូមិ នៃឃុំកោះកាពិ និងប្រជាពលរដ្ឋ សរុបចំនួន ៣៧នាក់ ស្រី០៦នាក់នៅសាលាឃុំកោះកាពិ ៕