ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យ និងតាមដានការងារដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។
ជាមួយគ្នានោះ លោកប្រធាន បានណែនាំដល់រដ្ឋបាលឃុំ សូមយកចិត្តទុកដាក់តាមដាន ក្នុងការរៀបចំកសាងកម្មវិធីនេះ ឱ្យស្របតាមប្រតិទិន និងសេចក្តីណែនាំនានា របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ដែលរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកកោះកុង តែងតែណែនាំ ជម្រុញគាំទ្រ កន្លងមក។
សមាសភាពចូលរួមមានលោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ ស្មៀនឃ្មុំ និងជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុឃុំជ្រោយប្រស់។