រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ បានចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងចំនួន ២គម្រោង ដែលប្រើប្រាស់មូលនិធិឃុំកោះកាពិ សម្រាប់ឆ្នាំ២០២៣

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១២៩ម៉ែត្រ និងផ្លូវបេតុងមានជើងចំនួន ០១ខ្សែ ប្រវែង ១២១ម៉ែត្រមានទីតាំងស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំកោះកាពិ​។

សមាសភាពចូលរួមមាន​មន្រ្តីបច្ចេកទេសសាលាខេត្ត​លោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។​

-ផ្លូវបេតុង មានក្រុមហ៊ុន​ចូលរួម​ដេញថ្លៃរួមមាន ៖
១.កក់ ស៊ុនសេង
២.លីម អ៊ូ
៣.អ៊ូ ចំណាន

      ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុន​ដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន អ៊ូ ចំណាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៥៧ ៧០០ ០០០៛​(​ហាសិបប្រាំពីរលាន ប្រាំពីររយពាន់រៀលគត់)។​

-ផ្លូវបេតុងមានជើង មានក្រុមហ៊ុន​ចូលរួម​ដេញថ្លៃរួមមាន ៖
១.កក់ ស៊ុនសេង
២.លីម អ៊ូ
៣.អ៊ូ ចំណាន
      ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុន​ដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន អ៊ូ ចំណាន លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៦៨ ៥០០ ០០០៛​(​ហុកសិបប្រាំបីលាន ប្រាំរយពាន់រៀលគត់)។​

ស្រុកកោះកុង​៖ ព្រឹកថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
June 19, 2023

អត្ថបទទាក់ទង