មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការពង្រឹងសមត្ថភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម" នៅឃុំជីផាត ស្រុកថ្មបាំង។
មន្ទីរកិច្ចការនារីខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "ការពង្រឹងសមត្ថភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម" ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមានការអញ្ជេីញចូលរួមពីមន្ដ្រីរដ្ឋបាលស្រុក ឃុំ និងភូមិ សរុបចំនួន ៣៦នាក់ ស្រី ១៦នាក់។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣