រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុងរៀបកិច្ចប្រជុំ និងការបង្ហាញរបាយការណ៍សង្ខេបស្តីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលកម្រិត២(NQEMT2) និងICT

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងការបង្ហាញរបាយការណ៍សង្ខេបស្តីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលកម្រិត២(NQEMT2) និងICT និងសម្របសម្រួលដោយលោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ និងជាប្រធានក្រុមការងារ NQEMT2 និង ICT ព្រមទាំងក្រុមការងារ។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីចំណុចចម្បងៗមួយចំនួនដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការទទួលការវាយតម្លៃការទទួលស្គាល់មន្ទីរពេទ្យជាលក្ខណៈស្តង់ដារនៅកម្ពុជាជំហានទី២ នៅពេលដ៏ខ្លីខាងមុខនេះ ។

ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទាក់ទង