ឃុំតាតៃក្រោម,ថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលឃុំតាតៃក្រោម បានទទួល សម្ភារការិយាល័យ ពីលោក ម៉េង ហ៊ាង មកពីរាជធានីភ្នំពេញ ដែលជាអំណោយរបស់ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ សម្ភារៈការិយាយល័យរួមមាន៖ ក្រដាសរាម (A4)ចំនួន ១០ កេស,ទឹកថ្នាំម៉ាស៊ីនព្រីនចំនួន ៦កំប៉ុង,ក្រូណូ ចំនួន ៧២,សាមីចងខ្សែចំនួន ៦០,ប្លាស្ទិកធ្វើ សៀវភៅចំនួន ២ដុំ,STICKER GLOSSY PHOTO ចំនួន០១ដុំ,ឧបករណ៍កិបក្រដាសតូច ចំនួន ៣,ឧបករណ៍កិបក្រដាសធ្វើសៀវភៅចំនួន ២,ស្គុតបិតសៀវភៅចំនួន ៨ដុំ,ប៊ិច ចំនួន ៥ប្រអប់,ខ្មៅដៃចំនួន ១ប្រអប់,ទឹកត្រា ចំនួន ៣កំប៉ុង,ខ្នៀបខ្មៅធំចំនួន ១ប្រអប់,ជ័រលុបចំនួន ១ប្រអប់។