លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងស្រុក ប្រចាំឆ្នាំសិក្សា២០២២-២០២៣ ។
ដោយមានការចូលរួមពីលោកអភិបាលរងស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក អធិការនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ហ៊ុន សែន ចាំយាម ។
នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម
ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣
វេលាម៉ោង៤:៣០នាទីរសៀល