រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម” នៅស្រុកថ្មបាំង

មន្ទីរកិច្ចការនារីខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "ការពង្រឹងសមត្ថភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម" ក្រោមអធិបតីភាព លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅសាលប្រជុំសាលាស្រុកថ្មបាំង និងមានការអញ្ជេីញចូលរួមពីមន្ដ្រីរដ្ឋបាលស្រុក ឃុំ និងភូមិ សរុបចំនួន ៣៣នាក់ ស្រី ១៥នាក់។

ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង