ស្រុកកោះកុង ៖ នៅរសៀលថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក សំ សំអុល អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជា អធិបតីភាពបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ដែលរៀបចំដោយគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយរដ្ឋបាលស្រុកកោះកុង
សមាសភាពចូលរួមមានប្រធានមជ្ឈមណ្ឌលការងារខេត្តកោះកុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងលោក លោកស្រីមេភូមិទាំង៤ឃុំ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
ជាមួយគ្នានោះ លោកអភិបាលរង បានផ្តាផ្ញើដល់សិក្ខាកាម ដែលបានអញ្ជើញមកចូលរួមវគ្គនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ ឆ្ងល់ សួរ កត់ត្រា និងចូលរួមដោយសកម្មនូវរាល់សកម្មភាពនានា នៃវគ្គទាំងមូល ដើម្បីក្រោយពីវគ្គនេះត្រូវបានបញ្ចប់ លោក លោកស្រី និងប្អូនៗ វិលត្រឡប់ទៅមូលដ្ឋាន វិញ
មានសមត្ថភាព ចំណេះ ជំនាញយកទៅការអនុវត្តនៅក្នុងតួនាទី និងភារកិច្ចរបស់ខ្លួននៅឯមូលដ្ឋានបានប្រកបដោយគុណភាព និងឆ្លើយតបបានតាមការរំពឹងទុកបានប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។
ក្នុងស្មារតីនេះ ខ្ញុំសូមសំណូមពរដល់លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួលវគ្គ មេត្តាពាំនាំនូវបញ្ញា ស្មារតី និងសមត្ថភាពជំនាញជួយចែករំលែកជូនដល់សិក្ខាកាមវគ្គ ដោយអស់ពីកម្លាំងកាយ ចិត្ត និងប្រកបដោយសមភាព សមធម៌បំផុត។
មុននឹងបញ្ចប់ សូមប្រសិទ្ធិពរជ័យជូន លោក លោកស្រីនៃអង្គពិធីទាំងមូលបានជួបប្រកបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត និងសូមប្រកាសបើកសិក្ខាសាលា ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!