ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អមដំណើរដោយថ្នាក់ដឹកនាំផ្នែករដ្ឋបាល បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត ដល់លោក សាម វណ្ណៈ នាយសាលរងផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដល់គេហដ្ឋាន ដែលលោកមានបញ្ហាសុខភាព និងកំពុងបន្តសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។ កាយវិការនេះបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំមន្ទីរពេទ្យតែងតែគិតគូរ យកចិត្តទុកដាក់ដល់មន្ត្រី បុគ្គលិក ក្រោមឱវាទ
ជានិច្ចប្រកបដោយគុណធម៌ ជាពិសេសពេលជួបទុក្ខលំបាក។
សូមជូនពរ????????????លោក សាម វណ្ណៈ ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ។