លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូមចិញ្ចឹមក្តាមថ្ម និងបង្គារ ០១កន្លែង របស់លោកស្រី ម៉ី រតនា ម្ចាស់កសិដ្ឋាន ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះពិនិត្យទីតាំងស្នើសូមនេះ មានការចូលរួមពីសំណាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ស្ទឹងវែង និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាល ផងដែរ។
ជាលទ្ធផល : ក្រុមការងារ និងមន្ទីរ អង្គភាពជំនាញ បានឯកភាពលើការស្នើសូមសេវាចិញ្ចឹមក្តាមថ្ម និងបង្គារ លើផ្ទៃដីចំនួន ១៤ ០០០ម៉ែត្រការ៉េ ដែលមាន ៤ស្រះ ៕
ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ June 7, 2023