(កោះកុង)ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានដឹកនាំ ក្រុមការងារប្រវត្តិសាស្ត្រយោធា ដោយមានការសហការជាមួយ អាជ្ញាធស្រុកកោះកុង អាជ្ញាធរឃុំតាសៃក្រោម និងមន្ត្រីពាក់ព័ន្ធ។ ចុះយកទីតាំង និងនិយាមការជាក់ស្ដែង នៃទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា ដែលទីតាំងនោះ ជាអតីតទីបញ្ជាការវរៈសេនាតូច៣០៩ ក្នុងសម័យដែល សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំចលនាតស៊ូរំដោះជាតិ ក្នុងដំឡូងទសវត្សរ៍ឆ្នាំ៦០ និង៧០ ។
ថ្លែងក្នុងឱកាសនោះលោកមេបញ្ជាការបានលើកឡើងថាដោយបានការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់សម្តេចពិជ័យសេនា ទើបក្រុមការងារចុះមកដល់ទីតាំងខាងលើដើម្បី ចងក្រងជាឯកសារ តឹកតាងប្រវត្តិសាស្រ្តទុកសំរាប់ក្មេងជំនាន់ក្រោយសិក្សារៀនសូត្រ។