/ / /

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ២០២៣ ។

លោកអភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំ នាពេលនេះ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ត្រៀមដាក់ជូនកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ សូមបញ្ជាក់ថាសមាជិកទាំងអស់ នៃកិច្ចប្រជុំនាពេលនេះ ជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង មានភារកិច្ចដូចខាងក្រោម ៖
១-រៀបចំសេចក្តីព្រាងផែនការសកម្មភាព ថវិកា និងកម្មវិធីការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំជូនប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង
២-រៀបចំកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង
៣-តាមដាន ត្រួតពិនិត្យលទ្ធផល នៃការអនុវត្តគោលការណ៍ផែនការសកម្មភាព និងសេចក្តីសម្រេច នានារបស់ក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងធ្វើ សេចក្តីរាយការណ៍ជូនប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កោះកុង ដើម្បីដឹកនាំឱ្យមានប្រសិទ្ធភាព
៤-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារតាមដំណាក់កាលនីមួយៗ ឬរបាយការណ៍រឿងហេតុ ជាក់លាក់ជូនប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត កោះកុង ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាប្រឡងប្រណាំងរបស់ក្រសួងមហាផ្ទៃ
៥-បំពេញការងាររដ្ឋបាល លិខិតស្នាម និងរក្សាឯកសាររបស់ក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង៕
ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ June 6, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦