លោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់លោកស្រី អ៉ិន សោភ័ណអភិបាលរងស្រុក និងជាអនុប្រធានអនុសាខាស្រុកបូទុមសាគររ ដឹកនាំក្រុមការងារ ចូលរួមអមដំណើរ លោកជំទាវ សាំង សូរធូកាសប្បុរសជនមកពីរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែរមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន១០គ្រួសារ នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
សម្ភារៈដែលផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ មី ១កេស ត្រី១យួរ អំបិល ១កញ្ចប់ ប៊ីចេង ១កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារ៉ុង១និងថវិការចំនួន ៥០,០០០រៀលក្នុងមួយគ្រួសារ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអាទិត្យ ១ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣
June 4, 2023