សាលាឃុំអណ្តូងទឹក មានរៀបចំកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លីទំហំ២៥អា រវាងឈ្មោះ ចាន់ គម និងឈ្មោះ យៀន ប៊ុនថានស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលដោយលោក យិន យួតជំទប់ទី១ និងជាប្រធានអង្គប្រជុំ។
ដោយមានការអញ្ជើញចូលរួមពីជំនួយការហិរញ្ញវត្ថុឃុំ និងជាលេខាកត់ត្រាកំណត់ហេតុ លោកមេភូមិប្រទាល និងភាគីសងខាង។
កិច្ចប្រជុំត្រូវបានធ្វើការសម្របសម្រួលពីសំណាក់អាជ្ញាធរ តាមគោលនយោបាយឈ្នះៗ ភាគីទាំង២បានយល់ព្រមតាមការសម្របសម្រួល ដោយបែងចែកដីទំហំ២៥អា ខាងលើជាពីរចំណែកស្មើគ្នា និងឈ្មោះ ចាន់ គម ត្រូវបង់ថវិការ៧ម៉ឺនរៀលជាថ្លៃនឿយហត់ខំកាប់ឆ្ការរបស់ឈ្មោះ យៀន ប៊ុនថាន។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
-------------------------------------
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
June 1, 2023
ទិវាកុមារអន្តរជាតិ (International Children's Day)