សាលាឃុំអណ្តូងទឹក មានរៀបចំកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ ស៊ាង សាម៉េត និង កែវ ហេន ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលដោយលោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ និងជា្រធានអង្គប្រជុំ។
ដោយមានការអញ្ជើញចូលរួមពីជំនួយការហិរញ្ញវត្ថុឃុំ និងជាលេខាកត់ត្រាកំណត់ហេតុ លោកមេភូមិជីត្រេះ និងភាគីសងខាង។
កិច្ចប្រជុំត្រូវបានធ្វើការសម្របសម្រួលពីសំណាក់អាជ្ញាធរ តាមគោលនយោបាយឈ្នះៗ តែភាគីចុងបណ្តឹង(កែវ ហេន)ពុំយល់ព្រមតាមការសម្របសម្រួល។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
-------------------------------------
ថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣