ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធាន គ.ក.ស.ក និងលោកស្រី អ៉ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី ស្រុកកោះកុង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំត្រពាំងរូង ចុះជួបសំណេះសំណាល និងនាំយកសម្ភារសិក្សារបស់សប្បុរសជន រីសតព្រែកអង្គុញ លំហែកាយ បានចូលរួមឧបត្ថម្ភដល់គណៈកម្មាធិការ ប្រគល់ជូនក្មួយៗ នៅសាលាឧបសម្ព័ន្ធវាលតាភូ ស្ថិតនៅចំណុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ស្របជាមួយនឹងថ្ងៃទិវាកុមារអន្តរជាតិ (International Children's Day)