កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះពិនិត្យទីតាំងដីឯកជនរបស់រដ្ឋកានកាប់ដោយរដ្ឋបាលខេត្តកោះកុង ស្ថិតនៅភូមិអណ្ដូងទឹក និងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារឧទ្យានជាតិបូទុមសាគរនិងក្រុមការងារតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។
ក្រុមការងារបានចុះពិនិត្យទីតាំងដីឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង ដកហូតកូនដូងបានចំនួន ៧៦ ដើម និងទីតាំងតំបន់ការពារគម្រប់ព្រៃឈើ២០០២ មានការកាប់ទន្ទ្រានដាំដូង និងព្រុះស្រូវ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
May 30, 2023
រសៀលម៉ោង ០២ : ៣០ រសៀល






