លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៣
៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងការរបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រចាំខែឧសភា ឆ្នាំ២០២៣
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងដីកា ស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែឆ្នាំទី៥ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើការរៀបចំវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និងប្រធានបទ ទីកន្លែង ព្រមទាំងការបរិច្ឆេទ
៧.ផ្សព្វផ្សាយលិខិតលេខ១៩៤៩សជណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
៨.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
៩.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៤៣នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ
===================
ថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣
ខែឧសភា 31, 2023
វេលាម៉ោង ៨:០០ នាទីព្រឹក