រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១២ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែឧសភា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៦នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖
– បើកកិច្ចប្រជុំ និងមតិស្វាគមន៍
– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម
១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២ ប្រចាំខែឧសភា ឆ្នាំ២០២៣
២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៥ ប្រចាំខែមេសា
៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែឧសភា ឆ្នាំ២០២៣
៤/.របាយការណ៍របស់
– គ.គ.ន.ក ឃុំ
– ភូមិទាំង៧
– ប៉ុស្តិ៍នគរបាលរដ្ឋបាល
– សហគមន៍តំបន់ការពារធម្មជាតិ
– សហគមន៍នេសាទ
– សាលាបឋមសិក្សាទាំង៤
៥/.ទិសដៅអនុវត្តបន្ត
– ជម្រុញការចែកប័ណ្ណព័ត៌មានបោះឆ្មោត
– យកចិត្តទុកដាក់ និងស្វែងរកប្រជាពលរដ្ឋដែលខ្វះឯកសារបោះឆ្នោត
៦/.បញ្ហាផ្សេងៗ
– យកចិត្តទុកដាក់ើលបញ្ហា គោ ក្របី ប្រលែងពាសវាលពាសកាល ក្នុងរដូវធ្វើស្រែចំការ
៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
———————————-
ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
May 30, 2023










