លោក ប៉ែន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តរបស់រដ្ឋបាលស្រុក ប្រចាំខែឧសភា ឆ្នាំ២០២៣
៤.ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៥.ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីការបង្កើតសមាសភាពគណ:កម្មការគ្រប់គ្រងគម្រោង ជួសជុលផ្លូវបេតុងអាមេចំនួន០១ខ្សែ ប្រវែង៦២០ម៉ែត្រ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០នាទីព្រឹក