លោក អិក កួន មេឃុំថ្មស បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល ជូនដល់សាលាបឋម សិក្សាក្រួសក្រហម ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់ទិញម៉ូទ័របូមទឹក និងជួសជុលដំបូលសាលារៀន ដែលរងការខូចខាតដោយសារបាតុភូតរន្ទះ ដើម្បីឲ្យសិស្សានុសិស្ស និងសាលាមានទឹកប្រើប្រាស់គ្រប់គ្រាន់។
ប្រភព:រដ្ឋបាលឃុំថ្មស
---------------------------
ថ្ងៃសុក្រ ៧កើត ខែ ជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ថ្មស, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៣