រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំ និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី ក្រុមការងារឃុំ លោកមេភូមិ នាយកសាលាទាំង៤ និងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។ លេីរបៀបវារះចំនួន ០៩:១. មតិបើកកិច្ចប្រជុំរបស់ប្រធាន ក្រុមប្រឹក្សាឃុំ២. ពិនិត្យកូរ៉ុម៣. ពិនិត្យ អនុម័តរបៀបវារះ៤. ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុអង្គប្រជុំខែមុន៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង  របាយការណ៍ ១ខែកន្លងមក៦. ពិនិត្យពិភាក្សា និងអនុម័តផែនការ អភិវឌ្ឍន៍ ៥ឆ្នាំ របស់ឃុំ៧. បញ្ហាផ្សេងៗ និងដំណោះស្រាយ៨. ផែនការបន្ត៩. បិទអង្គប្រជុំ         មានសមាសភាពចូលរួមសរុបចំនួន១៥នាក់ស្រី០១នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕

អត្ថបទទាក់ទង