ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភនៅកម្ពុជា នៅសាលប្រជុំ សាលាស្រុកកោះកុង
វត្តមានអញ្ជើញចូលរួមមានលោក លោកស្រីក្រុមការងារអាហារូបត្ថម្ភស្រុក តំណាង គ.ជ.អ.ប គ្រូឧទ្ទេស និងសិក្ខាកាមទាំង៤ឃុំ នៃរដ្ឋបាលស្រុកកោះកុង។
ជាមួយគ្នានោះ លោកស្រី អភិបាលរង បានផ្តាផ្ញើដល់សិក្ខាកាម ដែលបានអញ្ជើញមកចូលរួមវគ្គនេះមានសមត្ថភាព ចំណេះ ជំនាញយកទៅការអនុវត្តនៅក្នុងតួនាទី និងភារកិច្ចរបស់ខ្លួននៅឯមូលដ្ឋានបានបានប្រកបដោយគុណភាព និងឆ្លើយតបបានតាមការរំពឹងទុក ខ្ញុំសូមសំណូមពរលោក លោកស្រី និងប្អូនៗទាំងអស់ចាំបាច់ត្រូវតែយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ ឆ្ងល់ សួរ កត់ត្រា និងចូលរួមដោយសកម្មនូវរាល់សកម្មភាពនានា នៃវគ្គទាំងមូល ដើម្បីក្រោយពីវគ្គនេះត្រូវបានបញ្ចប់ លោក លោកស្រី និងប្អូនៗ វិលត្រឡប់ទៅមូលដ្ឋាន វិញនឹងមានសមត្ថភាពគ្រប់គ្រាន់បំពេញការងាររបស់ខ្លួនបានប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។
ក្នុងស្មារតីនេះ ខ្ញុំសូមសំណូមពរដល់លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួលវគ្គ មេត្តាពាំនាំនូវបញ្ញា ស្មារតី និងសមត្ថភាពជំនាញជួយចែករំលែកជូនដល់សិក្ខាកាមវគ្គ ដោយអស់ពីកម្លាំងកាយ ចិត្ត និងប្រកបដោយសមភាព សមធម៌បំផុត។
មុននឹងបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជ័យជូន លោក លោកស្រីនៃអង្គពិធីទាំងមូលបានជួបប្រកបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត និងសូមប្រកាសបើកវគ្គ ស្តីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ជូនដល់អ្នកទទួលបន្ទុកកិច្ចនារីនិងកុមារឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!