ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរព័ត៌មាន ដើម្បីប្រសិទ្ធភាពការងារ ៖
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យទាំង៥របស់មន្ទីរព័ត៌មមានខេត្តកោះកុង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារកន្លងមក និងជម្រុញគ្រប់ការិយាល័យជំនាញទាំង៥ បន្តយកចិត្តទុកដាក់និងខិតខំបង្កើនកម្រិតសមត្តភាពជំនាញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រសិទ្ធភាពការងារ។
លោកប្រធានមន្ទីរបានជម្រុញឱ្យការិយាល័យ កាល័យវិទ្យុកើតកម្មវិធី សន្ទនាមតិមួយសម្រាប់ខេត្តកោះកុង ក្រោមការណែនាំចង្អុលបង្ហាញរបស់ អង្គភាពអ្នកនាំរាជរដ្ឋាភិបាល ក្នុងទិសដៅដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារកិច្ចតាមស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត និងសមិទ្ធផលដែលស្ថាប័នមន្ទីរសម្រេចបាន ៕