លោក ណយ ឡេង ប្រធានក្រុមប្រឹក្សាឃុំពាមក្រសោប បានចុះពិនិត្យការដ្ឋាន គម្រោងរៀបឥដ្ឋចាក់ក្រវ៉ាត់បេតុងជុំវិញផ្សារ និងចាក់ដីបំពេញទីផ្សារ កំពុងចាប់ផ្តើមដំណើការសាងសង់ ស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ជាជំនួយឧបត្ថម្ភដោយថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំពាមក្រសោប និងក្រុមការងារក្រុមប្រឹក្សាឃុំ មេភូមិ និងការចូលរួមបដិភាគពីសហគមន៍ពាមក្រសោប ។
ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣