រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១២ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១២ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ

២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន

៤. ពិនិត្យ ពិភាក្សាអនុម័ត សេចក្ដីព្រាងរបាយកាណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣

៥.ពិភាក្សាអនុម័តធ្វើការកែតម្រូវថវិកាឃុំ លើកទី១ ឆ្នាំ២០២៣

៦. ពិភាក្សាអនុម័តបង្កើត គណៈកម្មាការគ្រប់គ្រងគម្រោងសកម្មភាពអប់រំឪពុកម្ដាយ អាណាព្យាបាលឃុំ

៧. ពិភាក្សាការពង្រឹងការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន

៨. ពិភាក្សាជំរុញការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ -១៩

៩. បញ្ហាផ្សេងៗ

-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ

-ការអនុវត្តការងាររបស់ប៉ុស្ដិ៍រដ្ឋបាលឃុំ

-របាយការណ៍ការងារអប់រំ

-របាយការណការងារសុខាភិបាល

១០. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ

ប្រភព:រដ្ឋបាលឃុំតានូន

—————————————

ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ឧសភា 23, 2023

អត្ថបទទាក់ទង