រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងកាត់ព្រំដែនអន្តរជាតិ ចាំយាម-ហាតលេក (ខេត្តកោះកុង-ត្រាត)

ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងពីរ មានលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ និងលោកវេជ្ជបណ្ឌិត ក្រេង សុភា បានដឹកនាំមន្ត្រី បុគ្គលិកពាក់ព័ន្ទ សរុបចំនួន១៥រូប បានអញ្ជើញទៅចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរពេទ្យខេត្តត្រាត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្ត្រីពាក់ព័ន្ធនៃមន្ទីពេទ្យស្រុកខ្លងយ៉ៃ ប្រទេសថៃ ស្តីអំពីការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងកាត់ច្រកព្រំដែនអន្តរជាតិចាំយាម និងហាតលេក ទៅព្យាបាលបន្តនៅមន្ទីរពេទ្យទាំងនោះ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ។ កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីរបាយការណ៍នៃករណីបញ្ជូនអ្នកជំងឺកន្លងមក វិធីសង្គ្រោះបន្ទាន់អ្នកជំងឺ និងពិភាក្សាគ្នារកចំណុចខ្លាំង បញ្ហាដែលជួបប្រទះ និងសំណូមពរផ្សេងៗ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការបញ្ជូនអ្នកជំងឺឆ្លងកាត់ព្រំដែន ទៅ មក រវាងខេត្តត្រាត និងខេត្តកោះកុង អាចប្រព្រឹត្តទៅកាន់តែរលូន ទៅតាមនីតិវិធី និងអាចជួយសង្គ្រោះអ្នកជំងឺដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរតាមបច្ចេកទេសសមស្រប ទៅតាមសម្ត្ថភាពរបស់មន្ទីរពេទ្យបានទាន់ពេលវេលា ។

អត្ថបទទាក់ទង