រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំសម្រាប់សម្រួលដោះស្រាយបញ្ហាការធ្វើរបងជាប់ផ្លូវ ក្រោមអធិបតីភាពលោក គឹម ជឿង ជំទប់ទី១និងមានការ អញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ស្មៀនឃុំ និងគ្រប់ភាគីពាក់ព័ន្ធដែលរស់នៅជាប់ផ្លូវក្នុង ចំណុចចំការចេក ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារភូមិ ឃុំ និងគ្រប់ភាគីពាក់ព័ន្ធ បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនឹងបានឯកភាពគ្នា ដោយកំណត់យក
ទទឹងផ្លូវ ទំហំ៣ម៉ែត្រ ចំណីផ្លូវ ០.៥ម៉ែត្រ សងខាង ។
ប្រភព: រដ្ឋបាលឃុំថ្មស
==============
ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ថ្មស, ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៣