រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមរៀបចំស្តង់ពិព័រណ៍ដាក់តាំងផលិតផលខេត្តកោះកុង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ទេសចរណ៍ និងកីឡា”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមរៀបចំស្តង់ពិព័រណ៍ដាក់តាំងផលិតផលខេត្តកោះកុង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ទេសចរណ៍ និងកីឡា” ចាប់ពីថ្ងៃទី១៩-២៣ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។ កម្មវិធីតាំងពិព័រណ៍នេះមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ធុរកិច្ចទេសចរណ៍ ផ្សព្វផ្សាយផលិតផលខ្មែរ ទាក់ទាញទេសចរ ពន្យារការស្នាក់នៅ និងជួយជំរុញកំណើនសេដ្ឋកិច្ច និងលើ កម្ពស់ជីវភាពប្រជាជន និងជាឳកាសផ្សព្វផ្សាយយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា២០២៣”។ ឆ្លើយតបទៅ នឹងការរៀបចំដាក់តាំងពិព័រណ៍ផលិតផលខេត្តកោះកុង រដ្ឋបាលខេត្តបានសម្រេចជ្រើសរើសផលិតផលក្នុងខេត្តកោះកុង សរុបចំនួន២៣មុខ តាមវិស័យមន្ទីរ និងសហគមន៍នានាក្នុងខេត្តកោះកុង៕
ថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល May 19, 2023

អត្ថបទទាក់ទង