/ / /

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈឣភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស សម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈឣភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស សម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា នេះជាកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុងរបស់យើង។ ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវឯកសារគតិយុត្ត និងរបៀបរបបការងារពាក់ព័ន្ធនឹងវិស័យជលផលសមុទ្រ។

ដូចលោក លោកស្រី បានជ្រាបរួចមកហើយថា ខេត្តកោះកុង គឺជាខេត្តមួយ ដែលមានផ្ទៃសមុទ្រ និងមានធនធានជលផលដ៏សម្បូរបែប។ ប៉ុន្តែក៏មានធនធានជលផលខ្លះត្រូវបានសិក្សាឃើញថា ជាធនធានកម្រ និងបានបាត់បង់ ថយចុះបន្តិចម្តងៗ ដែលតម្រូវឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវស្វែងយល់ ចូលរួមអភិរក្ស និងរួមគ្នាដោះស្រាយជាចាំបាច់។ ខ្ញុំជឿជាក់ថា ក្នុងខេត្តកោះកុង ធ្លាប់បានធ្វើសកម្មភាពបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ការគ្រប់គ្រងអណ្តើកហ្លួងឬអណ្តើកសសៃរ និងក្រពើក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល រួមជាមួយនឹង សកម្មភាពផ្សេងទៀតរួចមកហើយ។ ប៉ុន្តែទោះជាយ៉ាងណា សកម្មភាពទាំងនេះ នៅមិនទាន់មានវិសាលភាពធំទូលាយនោះទេ សម្រាប់ការការពារ និងអភិរក្សធនធានជលផលសមុទ្ររបស់យើង ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាសិក្សា និងស្វែងរកដំណោះស្រាយបន្ថែមទៀត៕
ថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល May 19, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    ឯកឧត្តម​ កាយ​ សំរួម​ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមកម្ពុជា និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង អញ្ជើញចុះទៅសួរសុខទុក្ខនិងនាំយកនូវថវិកាមួយចំនួន ទៅចែកជូនអ្នកជំងឺកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយោធាខេត្តកោះកុង និងបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ចែកដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

  • រដ្ឋបាលស្រុកថ្មបាំង/
    07/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ និងធ្វើសណ្តាប់ជូនក្រុមហ៊ុនរថយន្តហ្វដ ដឹកនាំដោយលោក រិទ្ធ រក្សាមង្គល ម្ចាស់ក្រុមហ៊ុនរថយន្តហ្វដ ចុះមកចែកអំណោយដល់សិស្សានុសិស្សសាលាបឋមសិក្សាភូមិកោះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)