រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ ជំងឺផ្លូវចិត្តលើស្ត្រីមានផ្ទៃពោះ (Psychiatric Disorder in Pregnancy) របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ ជំងឺផ្លូវចិត្តលើស្ត្រីមានផ្ទៃពោះ (Psychiatric Disorder in Pregnancy) ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត អ៊ុំ វ័ណធារ៉ា ប្រធានផ្នែកពិគ្រោះជំងឺក្រៅ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល និងបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។

ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង