ស្នងការដ្ឋាននគរបាលខេត្តកោះកុង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការ ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងស្ដីពពីការវាយតម្លៃអំពើមូលហេតុជំរុញមុខសញ្ញាខ្លួនជាក្មេងទំនេីង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការស្តីទី ។
សមាសភាពចូលរួម ៖
-លោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ
-លោកស្នងការរង ជំនួយការដឹកនាំផែនព្រហ្មទណ្ឌ
-លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់
-លោកអធិការនគរបាលក្រុងស្រុក
-លោកអធិការរង ទទួលផ្នែកនគរបាលយុត្តិធម៌ក្រុងស្រុក
-លោកនាយផ្នែក នគរបាលយុត្តិធម៌ក្រុងស្រុក
-លោកនាយប៉ុស្តិ៍នគរបាលទាំង ២៩ ឃុំសង្កាត់។
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ May 18, 2023