រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ សូផាត ជំទប់ទី២ បានចូលរួមកិច្ចប្រជុំការ អនុវត្តគម្រោងអភិរក្សធនធានជលផលនៅក្នុងសហគមន៍ នេសាទថ្មស ក្រោមអធិបតីភាពលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ

លោក ពេជ សូផាត ជំទប់ទី២ បានចូលរួមកិច្ចប្រជុំការ អនុវត្តគម្រោងអភិរក្សធនធានជលផលនៅក្នុងសហគមន៍ នេសាទថ្មស ក្រោមអធិបតីភាពលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ក្នុងនោះក៏ មានការអញ្ជើញចូលរួមពីមន្ត្រីមកពីមន្ទីរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងសមាជិកសហគមន៍នេសាទថ្មស។ លោកប្រធាននាយកដ្ឋានមានផែនការជួយសហគមន៍ នេសាទថ្មស សម្រាប់ឆ្នាំ២០២៣ មានដូចខាងក្រោម:

១-ដាំកូនកោងកាង ចំនួន៨៦៥០ដើម ៣ទីតាំង

២-បោះបង្គោលព្រំគ្រែងឈាម (៦mx២.៣តឹក)

    ចំនួន ២៣០ដើម

៣-ធ្វើព្រំសុវត្ថិភាព  (៦mx២តឹក) 

    ចំនួន ១៤៤ដើម

៤-ផ្ដល់ឥណទានថ្មី ២០ នាក់ នឹងអ្នកចាស់

    ២០ នាក់ ដោយក្នុងមួយនាក់ទទួលបាន

    ថវិកា ៤០ម៉ឺនរៀល

៥-ថវិកាល្បាត ៣០ ម៉ឺនរៀល ក្នុងមួយលើក

    ដោយក្នុង១ខែ ល្បាតចំនួន ៤ លើក។

ប្រភព: រដ្ឋបាលឃុំថ្មស

==============

ថ្ងៃពុធ ១៣រោច ខែ ពិសាខ ឆ្នាំថោះ 

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ថ្មស, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង