រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី បុក សៀ និងស្វាមី អាជីវកររស់នៅ ឃុំថ្មស ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិក (ប្រាំរយដុល្លារសហរដ្ឋអាមេរិក)ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ លោកស្រី បុក សៀ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភពៈរដ្ឋបាលស្រុកបូទមសាគរ
================
ថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣
ខែឧសភា 15, 202