រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “កិច្ចការស្ដ្រីនិងអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីនិងដៃគូអភិវឌ្ឍន៍” នៅទីរួមខេត្តកំពត

លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “កិច្ចការស្ដ្រីនិងអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីនិងដៃគូអភិវឌ្ឍន៍" ក្រោមអធិបតីភាព លោកជំទាវ ជា ហ្វឹង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងកិច្ចការនារី នៅទីរួមខេត្តកំពត។

សមាសភាពចូលរួម មានមន្ដ្រីរាជការក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី/ខេត្តចំនួន៩ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ព្រះសីហនុ កែប កំពត និងខេត្តកោះកុង សរុបចំនួន ៤៥នាក់ (ស្រី ៣២នាក់)។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងនឹងកិច្ចការស្ដ្រីនិងអាស៊ាន សារៈសំខាន់នៃលិខិតគាំទ្រ និងគោលការណ៍ណែនាំសម្រាប់ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីជាមួយដៃគូអភិវឌ្ឍន៍។

ថ្ងៃចន្ទ ១១រោច ដល់ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥-១៧ ខែមេសា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង